ព្រះត្រៃបិដក ភាគ ២២
អដ្ឋង្គិកមគ្គ ដ៏ប្រសើរ ជាសង្ខតធម៌។ បពិត្រព្រះនាងជាម្ចាស់ ខន្ធទាំង៣ប្រការ លោកសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរ ឬអដ្ឋង្គិកមគ្គ ដ៏ប្រសើរ លោកសង្គ្រោះចូល ក្នុងខន្ធ ទាំង៣ប្រការវិញ។ ម្នាលអាវុសោវិសាខ ខន្ធទាំង៣ប្រការ លោកមិនបានសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរទេ ម្នាលអាវុសោវិសាខ តែអដ្ឋង្គិកមគ្គ ទាំង៨ប្រការ ដ៏ប្រសើរ លោកសង្គ្រោះ ចូលក្នុងខន្ធ ទាំង៣ប្រការវិញ ម្នាលអាវុសោវិសាខ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូលក្នុងសីលក្ខន្ធ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូលក្នុងសមាធិក្ខន្ធ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ ធម៌ទំាង (២) នេះ លោកសង្គ្រោះ ចូលក្នុងបញ្ញាខន្ធ។ បពិត្រព្រះនាងជាម្ចាស់ សមាធិ ដូចម្តេច ពួកធម៌ជា សមាធិនិមិត្ត ដូចម្តេច ពួកធម៌ជា សមាធិបរិក្ខារ ដូចម្តេច សមាធិភាវនា ដូចម្តេច។ ម្នាលអាវុសោវិសាខ សភាវៈ ដែលធ្វើចិត្តឲ្យនឹង នៅក្នុងអារម្មណ៍តែមួយ ហៅថា សមាធិ
ID: 636824926530265050
ទៅកាន់ទំព័រ៖