ព្រះត្រៃបិដក ភាគ ២២
ថា វចីសង្ខារ ឯសញ្ញា និងវេទនា ជាធម៌ប្រព្រឹត្តទៅក្នុងចិត្ត ធម៌ទាំងនុ៎ះ ជាធម៌ជាប់ទាក់ទងនឹងចិត្ត ព្រោះហេតុនោះ បានជាសញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។
[១៥០] បពិត្រព្រះនាងជាម្ចាស់ ចុះ សញ្ញាវេទយិតនិរោធសមាបត្តិ ដូចម្តេច។ ម្នាលអាវុសោវិសាខ ភិក្ខុដែលកំពុងចូល សញ្ញាវេទយិតនិរោធ (នោះ) មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬក៏ថា អាត្មាអញ ចូលសញ្ញាវេទយិតនិរោធហើយ ដូច្នេះឡើយ តែថា មុននឹងដល់ និរោធសមាបត្តិនោះ ភិក្ខុនោះ បានចំរើនចិត្តយ៉ាងនោះ បានជាបង្អោនទៅដើម្បីជាបុគ្គលរលត់ចិត្តសង្ខារ
(១) ។ បពិត្រព្រះនាងជាម្ចាស់ ចុះភិក្ខុដែលចូលសញ្ញាវេទយិតនិរោធ ពួកធម៌ណារលត់មុន កាយសង្ខារ ឬវចីសង្ខារ ឬក៏
(១) តាមសេចក្តីយល់ថា របៀបចូលសញ្ញាវេទយិតនិរោធនោះ ត្រូវចូលរូបជ្ឈាន និងអរូបជ្ឈានសិន រួចទើបចូលសញ្ញាវេទយិតនិរោធ។ មុននឹងដល់សញ្ញាវេទយិតនិរោធនោះ ភិក្ខុនៅមានគំនិតថា នឹងចូល ឬចូលយ៉ាងនេះ តែបន្ទាប់ពីនេវសញ្ញានាសញ្ញាយតនៈទៅ ភិក្ខុនោះ មិនមានគំនិតថា នឹងចូលនិរោធនោះទេ តែដោយអំណាច ដែលបានហាត់ចិត្តស្ទាត់មកហើយនោះ ក៏ស្រាប់តែរអិល ដល់និរោធនោះតែម្តង។ ក្នុងនិរោធនោះសោត គ្មានចិត្តសង្ខារទេ គឺរលត់សញ្ញា និងវេទនាអស់ ដូចជាបុគ្គលគ្មានចិត្ត។
ID: 636824927537246818
ទៅកាន់ទំព័រ៖