ព្រះត្រៃបិដក ភាគ ២២

ទៀត​ ​ទើប​វចីសង្ខារ​ ​(​កើត​)​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ភិក្ខុ​ដែល​ចេញ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​មកវិញ​ ​មាន​ផស្សៈ​ប៉ុន្មាន​ពាល់ត្រូវ​។​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​ភិក្ខុ​ដែល​ចេញ​ ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​មកវិញ​ ​មាន​ផស្សៈ​ ​៣ប្រការ​ ​ពាល់ត្រូវ​គឺ​ ​សុញ្ញ​ត​ផស្សៈ​(​១​)​ ​១​ ​អនិមិត្ត​ផស្សៈ​(​២​)​ ​១​ ​អប្ប​ណិ​ហិត​ផស្សៈ​(​៣​)​ ​១​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ភិក្ខុ​ដែល​ចេញ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​ចិត្ត​ ​(​លោក​)​ ​បង្អោន​ទៅ​រក​អ្វី​ ​ទោរទន់​ទៅ​រក​អ្វី​ ​ឈម​ទៅ​រក​អ្វី​។​ ​ម្នាល​អាវុសោ​វិសាខ​ ​ភិក្ខុ​ដែល​ចេញ​ ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​ចិត្ត​លោក​ ​បង្អោន​ទៅ​រក​វិវេក​ ​ទោរទន់​ទៅ​រក​វិវេក​ ​ឈម​ទៅ​រក​វិវេក​។​
 ​[​១៥១​]​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​វេទនា​ ​តើមាន​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​វិសាខ​ ​វេទនា​មាន៣ប្រការ​គឺ​ ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​អ​ទុ​ក្ខម​សុខវេទនា១​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​ ​សុខវេទនា​ ​តើ​ដូចម្តេច​ ​ទុក្ខវេទនា​ ​ដូចម្តេច​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​វិសាខ​
​(​១​)​ ​ដែល​កើតជា​មួយ​នឹង​សុញ្ញ​ត​ផល​សមាបត្តិ​ ​ឈ្មោះថា​ ​សុញ្ញ​ត​ផស្សៈ​។​ ​(​២​)​ ​ផស្សៈ​ដែល​កើតជា​មួយ​នឹង​អនិមិត្ត​ផល​សមាបត្តិ​នោះ​ ​ហៅថា​ ​អនិមិត្ត​ផស្សៈ​។​ ​(​៣​)​ ​ផស្សៈ​ ​ដែល​កើតជា​មួយ​នឹង​អប្ប​ណិ​ហិត​ផល​សមាបត្តិ​នោះ​ ​ហៅថា​ ​អប្ប​ណិ​ហិត​ផស្សៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636824928341126231
ទៅកាន់ទំព័រ៖