ព្រះត្រៃបិដក ភាគ ២២
រាគានុស័យ សុទ្ធតែដេកសម្ងំនៅក្នុងសុខវេទនាទាំងអស់ បដិឃានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងអទុក្ខមសុខវេទនាទាំងអស់ ឬដូចម្តេច។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនសុទ្ធតែដេកសម្ងំ នៅក្នុងសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិនសុទ្ធតែដេកសម្ងំ នៅខាងក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ មិនសុទ្ធតែដេកសម្ងំ នៅខាងក្នុងអទុក្ខមសុខវេទនាទាំងអស់ទេ។ បពិត្រព្រះនាងជាម្ចាស់ ចុះអ្វី ដែលបុគ្គលត្រូវលះបង់ ដោយសុខវេទនា អ្វីដែលត្រូវលះបង់ ដោយទុក្ខវេទនា អ្វីដែលត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ ម្នាលអាវុសោវិសាខ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនា បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនា អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ បពិត្រព្រះនាងជាម្ចាស់ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនាទាំងអស់ បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនាទាំងអស់
ID: 636824928865443152
ទៅកាន់ទំព័រ៖