ព្រះត្រៃបិដក ភាគ ២២
            
        
        
            
            
                
                ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គទាំងឡាយ មិនបានលំបាកដោយបិណ្ឌបាតទេ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចជាទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់តែម្យ៉ាង។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ ព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ ដូចម្តេចខ្លះ។
 [៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ ក្នុងទីនេះ យ៉ាងនេះថា អាត្មាអញ ពេញហៅមានលាភ អាត្មាអញពេញហៅបានស្រួល ត្រង់ដែលអាត្មាអញ នៅជាមួយនឹងពួកសព្រហ្មចារី មានសភាពយ៉ាងនេះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ បានតាំងកាយកម្មប្រកបដោយមេត្តា ទៅរកលោកមានអាយុទាំងនេះ
            
            
         
        
            
                ID: 636824776865282011 
                
            
            
                ទៅកាន់ទំព័រ៖