ព្រះត្រៃបិដក ភាគ ២២

ទោមនស្ស​រមែង​កើតឡើង​ ​ព្រោះ​សេចក្តី​ប្រាថ្នា​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​រមែង​លះបង់​នូវ​បដិឃៈ​ ​ដោយ​ទោមនស្ស​(​១​)​ ​ឯ​បដិ​ឃានុ​ស័យ​ ​ក៏​សម្ងំ​នៅក្នុង​ទោមនស្ស​នោះ​ ​មិនបានទេ​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​លះបង់​សេចក្តី​សុខ​ផង​ ​លះបង់​សេចក្តី​ទុក្ខ​ផង​ ​រំលត់​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​ ​ដែល​ឥត​សុខ​ ​ឥត​ទុក្ខ​ ​មានតែ​សតិ​ ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ភិក្ខុ​នោះ​ ​រមែង​លះបង់​អវិជ្ជា​ ​ដោយ​ចតុត្ថជ្ឈាន​នោះ​ ​អ​វិ​ជ្ជានុ​ស័យ​ ​ដេក​សម្ងំ​នៅក្នុង​ចតុត្ថជ្ឈាន​នោះ​ ​មិនបាន​ឡើយ​។​
 [​១៥២​]​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​សុខវេទនា​ ​មាន​អ្វី​ជា​គ្រឿង​ប្រៀបធៀប​ឲ្យ​ប្រហែលគ្នា​។​ ​ម្នាល​អាវុសោ​វិសាខ​ ​សុខវេទនា​ ​មាន​រាគៈ​ ​ជា​គ្រឿង​ប្រៀបធៀប​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​ទុក្ខវេទនា​ ​មាន​អ្វី​ជា​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​មិនមែន​លះបង់​បដិឃៈ​ ​ដោយ​ទោមនស្ស​តែម្តង​ទេ​ ​គឺ​ភិក្ខុ​ដែល​មាន​សេចក្តី​ប្រាថ្នា​ ​ចង់បាន​អរហត្តផល​ ​ហើយ​មិនបាន​ដូចប្រាថ្នា​ ​ទោមនស្ស​ក៏​កើតឡើង​ ​ម្ល៉ោះហើយ​ ​ភិក្ខុ​នោះ​ ​ខំប្រឹង​ប្រែង​ ​ធ្វើ​សេចក្តី​ព្យាយាម​ ​រហូតដល់​បាន​រលាស់​បដិឃៈ​ចោល​ ​ដោយ​អនាគាមិមគ្គ​បាន​។​ ​ម្យ៉ាងទៀត​ ​ទោមនស្ស​នេះ​ ​ពិតជា​អកុសល​ដោយ​ចំណែក​មួយ​មែនហើយ​ ​តែ​ទោមនស្ស​នេះ​ ​គួរ​សេពគប់​។​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636824929571188391
ទៅកាន់ទំព័រ៖