ព្រះត្រៃបិដក ភាគ ២២

 [​១៥៣​]​ ​លំដាប់នោះ​ឯង​ ​វិសាខ​ឧបាសក​ ​បាន​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​របស់​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​មាន​បុញ្ញរាសី​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វិសាខ​ឧបាសក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ពាក្យ​ ​ដែល​ខ្លួន​បាន​ចរចា​ ​នឹង​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ទាំងប៉ុន្មាន​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយសព្វគ្រប់​។​ ​លុះ​វិសាខ​ឧបាសក​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ ​នឹង​វិសាខ​ឧបាសក​ ​យ៉ាងនេះ​ថា​ ​ម្នាល​វិ​សា​ខៈ​ ​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ជា​បណ្ឌិត​ ​ម្នាល​វិ​សា​ខៈ​ ​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ជា​ស្ត្រី​មាន​ប្រាជ្ញា​ច្រើន​ ​ម្នាល​វិ​សា​ខៈ​ ​បើទុកជា​អ្នក​ត្រឡប់​សួរ​សេចក្តី​នុ៎ះ​ ​នឹង​តថាគត​វិញ​ ​តថាគត​ ​ក៏​ត្រូវ​ព្យាករ​សេចក្តី​នុ៎ះ​ ​ដូចសេចក្តី​ដែល​នាង​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ព្យាករ​ហើយ​ ​យ៉ាងនោះ​ដែរ​ ​សេចក្តី​នៃ​ប្រស្នា​នោះ​ ​យ៉ាងហ្នឹងហើយ​ ​ចូរ​អ្នកចាំ​ទុក​ប្រស្នា​នុ៎ះ​ ​យ៉ាងនេះ​ចុះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​ភាសិត​នេះ​ហើយ​ ​វិសាខ​ឧបាសក​ ​ក៏​ត្រេកអរ​ ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​វេ​ទល្ល​សូត្រ​ ​ទី៤​។

ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636824930193951486
ទៅកាន់ទំព័រ៖