ព្រះត្រៃបិដក ភាគ ២២

ទទួល​ភត្ត​ចំពោះតែ​ផ្ទះ​ពីរ​ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ​។​បេ​។​ ​ទទួល​ភត្ត​ចំពោះតែ​ផ្ទះ៧ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ៧ពំនូត​ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ ​ក្នុង​ភាជន៍​មួយ​ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ ​ក្នុង​ភាជន៍​ពីរ​ខ្លះ​។​បេ​។​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍៧ខ្លះ​ ​បរិភោគ​អាហារ​រំលង១ថ្ងៃ​ខ្លះ​ ​បរិភោគ​អាហារ​រំលង៧ថ្ងៃ​ខ្លះ​ ​អចេលក៍​នោះ​ ​ប្រកប​នូវ​ភត្ត​ភោជន​ ​ដោយ​ការ​ផ្លាស់​ប្តូរ​គ្នា​ ​អស់​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​អចេលក៍​នោះ​ ​មាន​បន្លែស្រស់​ ​ជា​អាហារ​ខ្លះ​ ​មាន​អង្ករ​ស្រងែ​ ​ជា​អាហារ​ខ្លះ​ ​មាន​ស្កួយ​ ​ជា​អាហារ​ខ្លះ​ ​មាន​ជំ​នៀ​រស្បែ​ក​ ​ជា​អាហារ​ខ្លះ​ ​មាន​សារាយ​ជា​អាហារ​ខ្លះ​ ​មាន​កុណ្ឌក​ ​ជា​អាហារ​ខ្លះ​ ​មាន​បាយ​ក្តាំង​ ​ជា​អាហារ​ខ្លះ​ ​មាន​កំ​ញ៉ាន​ ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ជា​អាហារ​ខ្លះ​ ​មាន​អាចម៍គោ​ ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ផ្លែឈើ​ក្នុង​ព្រៃ​ ​ជា​អាហា​ ​និង​ផ្លែឈើ​ ​ដែល​ជ្រុះ​ចុះឯង​ ​ជា​ភោជន​ខ្លះ​។​ ​អចេលក៍​នោះ​ ​ប្រើប្រាស់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ប្រើប្រាស់​សំពត់​ ​ដែល​ត្បាញ​លាយ​គ្នា​ខ្លះ​ ​ប្រើប្រាស់​សំពត់​ស្នប​ខ្លះ​ ​ប្រើប្រាស់​សំពត់​បំសុកូល​ខ្លះ​ ​ប្រើប្រាស់​សំពត់​សំបក​ឈើ​ខ្លះ​ ​ប្រើប្រាស់​ស្បែក​ខ្លា​ខ្លះ​ ​ប្រើប្រាស់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែល​ក្រង​ដោយ​ស្បូវភ្លាំង​ខ្លះ​ ​ប្រើប្រាស់
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636824943586625012
ទៅកាន់ទំព័រ៖