ព្រះត្រៃបិដក ភាគ ២២
តាមប្រក្រតី បុគ្គលនោះ តែងរងសេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីទោសៈរឿយៗ។ ជាអ្នកមានជាតិ ប្រកបដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ តែងរងសេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ទោះបីសេចក្តីទុក្ខ ពាល់ត្រូវក្តី ទោះបីទោមនស្ស ពាល់ត្រូវក្តី ទោះបី មានមុខទទឹក ដោយទឹកភ្នែក ទួញយំក្តី ក៏គង់តែប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធបាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគតពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។
[១៥៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនជាអ្នកមានជាតិ ប្រកបដោយរាគៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ មិនជាអ្នកមានជាតិ ប្រកបដោយទោសៈ ដ៏ក្លៀវក្លា តាម
ID: 636824944246350170
ទៅកាន់ទំព័រ៖