ព្រះត្រៃបិដក ភាគ ២២
សេពនូវធម៌ ដែលមិនគួរសេព មិនសេពនូវធម៌ ដែលគួរសេព គប់នូវធម៌ដែលមិនគួរគប់ មិនគប់នូវធម៌ ដែលគួរគប់ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត តែងចំរើនឡើង អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក៏សាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនអន្ធពាល មិនដឹងតាមពិត ក៏រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ដែលបានស្តាប់ បានឃើញព្រះអរិយៈទាំងឡាយ ជាអ្នកឈ្លាសក្នុងអរិយធម៌ ទូន្មានខ្លួនល្អ ក្នុងសប្បុរិសធម៌ ស្គាល់ធម៌ ដែលគួរសេព ស្គាល់ធម៌ ដែលមិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់។ កាលអរិយសាវ័កនោះ ស្គាល់ធម៌ ដែលគួរសេព ស្គាល់ធម៌ ដែលមិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់ ទើបមិនសេពធម៌ ដែលមិនគួរសេព សេពតែធម៌ដែលគួរសេព មិនគប់ធម៌ដែលមិនគួរគប់ គប់តែធម៌ដែលគួរគប់។ កាលបើអរិយសាវ័កនោះ មិនសេពធម៌ដែលមិនគួរសេព សេពតែធម៌ដែលគួរសេព
ID: 636824945503772382
ទៅកាន់ទំព័រ៖