ព្រះត្រៃបិដក ភាគ ២២

តទៅ​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​អវិជ្ជា​ ​មិនដឹង​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​ស្គាល់​តាម​សេចក្តី​ពិត​ថា​ ​ធម្ម​សមាទាន​នេះឯង​ ​មាន​សេចក្តី​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​ទុក្ខ​ ​ជា​វិបាក​តទៅ​។​ ​កាលបើ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​អវិជ្ជា​ ​មិនដឹង​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​ស្គាល់​តាម​សេចក្តី​ពិត​ ​ក៏​រមែង​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​វៀរចាក​ ​នូវ​ធម្ម​សមាទាន​នោះ​ឡើយ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​វៀរ​ធម្ម​សមាទាន​នោះ​ហើយ​ ​អារម្មណ៍​ទាំងឡាយ​ ​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​រមែង​ចំរើន​ឡើង​ ​អារម្មណ៍​ទាំងឡាយ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​រមែង​សាបសូន្យ​ទៅ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​បុថុជ្ជន​មិនដឹង​តាមពិត​ ​រមែង​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម្ម​សមាទាន​ទាំងនោះ​ ​ធម្ម​សមាទាន​ណា​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​ទុក្ខ​ជា​វិបាក​តទៅ​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​អវិជ្ជា​ ​មិនដឹង​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​ស្គាល់​តាម​សេចក្តី​ពិត​ថា​ ​ធម្ម​សមាទាន​នេះឯង​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​ទុក្ខ​ជា​វិបាក​តទៅ​។​ ​កាល​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​អវិជ្ជា​ ​មិនដឹង​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​ស្គាល់​តាម​សេចក្តី​ពិត​ ​ក៏​រមែង​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​មិន​វៀរចាក​ធម្ម​សមាទាន​នោះ​ឡើយ​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636824946054639351
ទៅកាន់ទំព័រ៖