ព្រះត្រៃបិដក ភាគ ២២

រមែង​មិន​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​វៀរចាក​ធម្ម​សមាទាន​នោះ​ហើយ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​វៀរចាក​ធម្ម​សមាទាន​នោះ​ ​អារម្មណ៍​ទាំងឡាយ​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​រមែង​សាបសូន្យ​ទៅ​ ​អារម្មណ៍​ទាំងឡាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​រមែង​ចំរើន​ឡើង​ ​ចុះ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​ភិក្ខុ​ជា​អ្នកដឹង​តាមពិត​ ​រមែង​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម្ម​សមាទាន​ទាំងនោះ​ ​ធម្ម​សមាទាន​ណា​ ​ដែល​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​វិជ្ជា​ ​ដឹង​នូវ​ធម្ម​សមាទាន​នោះ​ ​ស្គាល់​តាម​សេចក្តី​ពិត​ថា​ ​ធម្ម​សមាទាន​នេះឯង​ ​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​។​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​វិជ្ជា​ ​ដឹង​នូវ​ធម្ម​សមាទាន​នោះ​ ​ស្គាល់​តាម​សេចក្តី​ពិត​ ​រមែង​មិន​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​វៀរចាក​ធម្ម​សមាទាន​នោះ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​សេព​នូវ​ធម្ម​សមាទាន​នោះ​ ​វៀរចាក​ធម្ម​សមាទាន​នោះ​ហើយ​ ​អារម្មណ៍​ទាំងឡាយ​ ​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​រមែង​សាបសូន្យ​ទៅ​ ​អារម្មណ៍​ទាំងឡាយ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​រមែង​ចំរើន​ឡើង
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636824947059905117
ទៅកាន់ទំព័រ៖