ព្រះត្រៃបិដក ភាគ ២២
ទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នកពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស
ID: 636824947542579965
ទៅកាន់ទំព័រ៖