ព្រះត្រៃបិដក ភាគ ២២

ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​នូវ​ពាក្យ​កុហក​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​វៀរចាក​មុសាវាទ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​ញុះញង់​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​វៀរចាក​បិ​សុ​ណ​វាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​អាក្រក់​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​វៀរចាក​ផរុសវាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ច្រើន​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​ការ​មិន​មាន​អភិជ្ឈា​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​មិន​មាន​ព្យាបាទ​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636824948572649775
ទៅកាន់ទំព័រ៖