ព្រះត្រៃបិដក ភាគ ២២

 [​១៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​អនុ​រុទ្ធ​និយាយ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​នឹង​មហាកស្សប​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កស្សប​ ​អនុ​រុទ្ធ​មាន​អាយុ​ ​បាន​ព្យាករ​នូវ​បដិ​ភាន​ ​សមគួរ​ដល់​ខ្លួន​ហើយ​ ​ឥឡូវនេះ​ ​យើង​សូម​សួរ​នូវ​ ​មហាកស្សប​មាន​អាយុ​ ​ក្នុង​សេចក្តី​នោះ​ថា​។​បេ​។​ ​ម្នាល​អាវុសោ​កស្សប​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​និយាយ​ ​យ៉ាងនេះ​ហើយ​ ​មហាកស្សប​មាន​អាយុ​ ​បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​នៅក្នុង​ព្រៃ​ខ្លួនឯង​ផង​ ​សរសើរ​នូវ​គុណ​ ​នៃ​អ្នក​នៅ​ព្រៃ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ខ្លួនឯង​ផង​។​បេ​។​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​បង្សុកូល​.​.​.​ ​ជា​អ្នកប្រើ​ប្រាស់​ ​ចំពោះតែ​ចីវរ​បី​.​.​.​ ​ជា​អ្នក​ឥត​សេចក្តី​ប្រាថ្នា​.​.​.​ ​ជា​អ្នក​សន្តោស​.​.​.​ ​ជា​អ្នក​ស្ងប់ស្ងាត់​.​.​.​ ​ជា​អ្នក​មិន​នៅ​ច្រឡូកច្រឡំ​.​.​.​ ​ជា​អ្នកមាន​ព្យាយាម​តឹងតែង​ហើយ​.​.​.​ ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​.​.​.​ ​ជា​អ្នក​បរិបូណ៌​ដោយ​សមាធិ​.​.​.​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​បញ្ញា​.​.​.​ ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​.​.​.​ ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ខ្លួនឯង​ផង​ ​សរសើរ​ការ​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ផង​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636824786682839366
ទៅកាន់ទំព័រ៖