ព្រះត្រៃបិដក ភាគ ២២
បានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យកុហក ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យញុះញង់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបាននូវសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានចិត្តព្យាបាទ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង
ID: 636824949097434696
ទៅកាន់ទំព័រ៖