ព្រះត្រៃបិដក ភាគ ២២

មុខ​ជា​ផឹក​ ​មិន​លះបង់​ទេ​ ​កាល​បុរស​នោះ​ផឹក​ ​នូវ​ននោងព្រៃ​ហើយ​ ​មិន​គាប់ចិត្ត​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​លុះ​ផឹក​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ស្ទើរតែ​នឹង​ស្លាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ហៅ​ ​ធម្ម​សមាទាន​ ​នេះ​ថា​ ​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​ទុក្ខ​ ​ជា​វិបាក​តទៅ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​
 [​១៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ភាជន៍​សំរិទ្ធ​ ​ពេញដោយ​ទឹក​ផ្អែម​ ​បរិបូណ៌​ដោយ​ពណ៌​ ​បរិបូណ៌​ដោយ​ក្លិន​ ​បរិបូណ៌​ដោយ​រស​ ​តែ​ភាជន៍​សំរិទ្ធ​ពេញដោយ​ទឹក​ផ្អែម​នោះ​ឯង​ ​លាយ​ដោយ​ថ្នាំពិស​។​ ​គ្រានោះ​ ​បុរស​មានប្រាថ្នា​ដើម្បី​រស់នៅ​ ​មិន​ប្រាថ្នា​ដើម្បី​ស្លាប់​ ​ប្រាថ្នា​សេចក្តី​សុខ​ ​ខ្ពើម​សេចក្តី​ទុក្ខ​ ​បាន​មកដល់​។​ ​ពួក​ជន​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​ភាជន៍​សំរិទ្ធ​ពេញដោយ​ទឹក​ផ្អែម​ ​បរិបូណ៌​ដោយ​ពណ៌​ ​បរិបូណ៌​ដោយ​ក្លិន​ ​បរិបូណ៌​ដោយ​រស​ ​តែ​ភាជន៍​សំរិទ្ធ​ពេញដោយ​ទឹក​ផ្អែម​នោះ​ឯង​ ​លាយ​ទៅ​ដោយ​ថ្នាំពិស​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​ផឹក​ចុះ​ ​កាលបើ​បុរស​នោះ​ ​ផឹកទឹក​នោះ​ហើយ​ ​ក៏​គាប់ចិត្ត​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​លុះ​ផឹក​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​។​ ​បើ​បុរស​នោះ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636824949809263947
ទៅកាន់ទំព័រ៖