ព្រះត្រៃបិដក ភាគ ២២

លុះ​ផឹក​ហើយ​ ​ក៏​ជា​អ្នក​បាន​សេចក្តី​សុខ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ហៅ​ ​ធម្ម​សមាទាន​ ​នេះ​ថា​ ​មាន​សេចក្តី​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ ​ជា​វិបាក​តទៅ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​
 [​១៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ទឹកដោះជូរ​ក្តី​ ​ទឹកឃ្មុំ​ក្តី​ ​ទឹកដោះថ្លា​ក្តី​ ​ទឹកអំពៅ​ក្តី​ ​លាយ​ច្រឡំ​ជាមួយគ្នា​។​ ​គ្រានោះ​ ​បុរស​មាន​រោគ​ចុះ​ឈាម​ ​បាន​មកដល់​។​ ​ពួក​ជន​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​ទឹកដោះជូរ​ក្តី​ ​ទឹកឃ្មុំ​ក្តី​ ​ទឹកដោះថ្លា​ក្តី​ ​ទឹកអំពៅ​ក្តី​ ​ទាំងនេះ​ ​លាយ​ច្រឡំ​ជាមួយគ្នា​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​ផឹក​ចុះ​ ​កាលបើ​បុរស​នោះ​ផឹកទឹក​អម្បាល​នោះ​ ​ក៏​គាប់ចិត្ត​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​លុះ​ផឹក​ហើយ​ ​ក៏​ជា​អ្នក​បាន​សេចក្តី​សុខ​។​ ​បើ​បុរស​នោះ​ ​បាន​ពិចារណា​ទឹក​នោះ​ហើយ​ ​ក៏​មុខ​ជា​ផឹក​ ​មិន​លះបង់​ទេ​ ​កាលបើ​បុរស​នោះ​ផឹកទឹក​នោះ​ហើយ​ ​ក៏​គាប់ចិត្ត​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​លុះ​ផឹក​ហើយ​ ​ជា​អ្នក​បាន​សេចក្តី​សុខ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ហៅ​ ​ធម្ម​សមាទាន​ ​នេះ​ថា​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ ​ជា​វិបាក​តទៅ​។​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636824950340600880
ទៅកាន់ទំព័រ៖