ព្រះត្រៃបិដក ភាគ ២២
នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះទៅ ទើបស្វែងរកហេតុនោះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិតហើយ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលយូរអង្វែងហើយ ឬទើបនឹងសមាទានទេ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលធម៌នេះ អស់កាលយូរអង្វែងមកហើយ
ID: 636824951714661294
ទៅកាន់ទំព័រ៖