ព្រះត្រៃបិដក ភាគ ២២

គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ដ៏​ច្រឡូកច្រឡំ​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​និង​សោតៈ​ ​នៃ​ព្រះ​តថាគត​ ​មិន​មាន​ទេ​។​ ​ធម៌​ទាំងឡាយ​ដ៏​ផូរផង់​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​និង​សោតៈ​ ​នៃ​ព្រះ​តថាគត​ ​មាន​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​កាល​នឹង​ព្យាករ​ដោយ​ត្រឹមត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ដ៏​ផូរផង់​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​និង​សោតៈ​ ​នៃ​ព្រះ​តថាគត​ ​មាន​ពិត​ ​តថាគត​ ​មាន​គន្លង​បែបនេះ​ ​មាន​អារម្មណ៍​ជាទី​គោចរ​បែបនេះ​ ​មិន​ប្រកបដោយ​តណ្ហា​ ​ព្រោះ​សីល​ដ៏​បរិសុទ្ធ​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវ័ក​គួរ​ចូល​ទៅ​រក​សាស្តា​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​ដើម្បីនឹង​បាន​ស្តាប់​នូវ​ធម្មទេសនា​ ​សាស្តា​សំដែងធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ដ៏​ឧត្តម​ក្រៃលែង​ ​មាន​ចំណែក​ប្រៀប​ស្មើ​ ​ដោយ​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ ​ដល់​សាវ័ក​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាស្តា​តែង​សំដែងធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ដ៏​ឧត្តម​ក្រៃលែង​ ​មាន​ចំណែក​ប្រៀប​ស្មើ​ ​ដោយ​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ ​ដល់​ភិក្ខុ​ ​ដោយ​ប្រកា​រណា​ៗ​ ​ភិក្ខុ​នោះ​ ​បានដឹង​ច្បាស់​ ​នូវ​បដិវេធ​ធម៌​ចំពូក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ក្នុង​ធម៌​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​នោះ​ ​ហើយ​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ទេសនា​ធម៌​ទាំងឡាយ​ ​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ធម៌ព្រះ​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636824952905265386
ទៅកាន់ទំព័រ៖