ព្រះត្រៃបិដក ភាគ ២២

ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​អ្នក​ទាំងឡាយ​នោះ​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​សុខចិត្ត​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​សុខចិត្ត​ផង​ ​មិន​ញុំាង​គ្នានឹងគ្នា​ ​ឲ្យ​យល់ព្រម​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​យល់ព្រម​ផង​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ហេតុ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​អ្នក​ទាំងឡាយ​ ​អស់កាលជាយូរអង្វែង​។​
 [​១៨២​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ៦ប្រការ​នេះ​ ​ជាទី​រលឹក​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​គោរព​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូល​មិត្ត​គ្នា​។​ ​ធម៌​ទាំងឡាយ៦ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​តាំង​កាយ​កម្ម​ប្រកបដោយ​មេត្តា​ ​ចំពោះ​ពួក​សព្រហ្មចារី​បុគ្គល​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ផង​ ​នេះឯង​ជា​ធម៌​គួរ​រលឹក​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​គោរព​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូល​មិត្ត​គ្នា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​គួរ​តាំង​វចីកម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​ពួក​សព្រហ្មចារី​បុគ្គល​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ផង​ ​នេះឯង
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636824956971598529
ទៅកាន់ទំព័រ៖