ព្រះត្រៃបិដក ភាគ ២២
កាលមុនខ្លួនអ្នកទៅទៀត មានពួកសមណព្រាហ្មណ៍ក្នុងលោក មានតបកម្ម ប្រហែលនឹងអាយុទាំងអស់របស់អ្នក។ ពួកសមណព្រាហ្មណ៍នោះ ដឹងយ៉ាងនេះថា ឋានដទៃជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ថាឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន ឋានដទៃជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកយ៉ាងនេះ លោកមិនឃើញនូវឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀតទេ លោកជាអ្នកមានចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់តែមួយយ៉ាង។ ម្នាលភិក្ខុ ប្រសិនបើលោកប្រកាន់ផែនដី ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់ខ្ញុំ ខ្ញុំនឹងធ្វើលោកតាមសេចក្តីប្រាថ្នារបស់ខ្ញុំ ឲ្យលោកជាមនុស្សថោកទាបក៏បាន។ មួយវិញទៀត ប្រសិនបើលោកប្រកាន់ទឹក ភ្លើង ខ្យល់ ពពួកសត្វ ទេវតា បជាបតិទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់ខ្ញុំ ខ្ញុំនឹងធ្វើលោកតាមសេចក្តីប្រាថ្នារបស់ខ្ញុំ ឲ្យលោកជាមនុស្សថោកទាបក៏បាន។ ម្នាលព្រហ្ម តថាគត ក៏ដឹងហេតុនេះដែរ។ ប្រសិនបើតថាគតប្រកាន់ផែនដី ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំនៅក្នុង
ID: 636824962104963547
ទៅកាន់ទំព័រ៖