ព្រះត្រៃបិដក ភាគ ២២

ថា​ ​អាត្មាអញ​ ​នឹង​បំបាត់​ខ្លួន​ ​អំពី​ព្រះសមណគោតម​ ​អាត្មាអញ​ ​នឹង​បំបាត់​ខ្លួន​ ​អំពី​ព្រះសមណគោតម​ ​ហើយក៏​មិន​អាច​នឹង​បំបាត់​ខ្លួន​ ​អំពី​តថាគត​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពក​ព្រហ្ម​ពោល​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏បាន​ពោល​នឹង​ពក​ព្រហ្ម​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​ព្រហ្ម​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​បំបាត់​ខ្លួន​អំពី​អ្នក​វិញ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​បើ​ព្រះអង្គ​អាច​ ​ក៏​ចូរ​បំបាត់​ខ្លួន​ ​អំពីខ្ញុំ​ទៅ​មើល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​តថាគត​ ​និមិត្ត​នូវ​ឥទ្ធា​ភិ​សង្ខារ​ ​មាន​សភាព​ដូច្នោះ​ថា​ ​ព្រហ្ម​ ​និង​ព្រហ្ម​បរិស័ទ​ ​ព្រមទាំង​ព្រហ្ម​បារិ​សជ្ជា​ ​ឲ្យ​ឮ​តែ​សំឡេង​របស់​តថាគត​ប៉ុណ្ណោះ​ ​តែ​មិនបាន​ឃើញ​តថាគត​ឡើយ​។​ ​កាល​តថាគត​ ​បំបាត់​ខ្លួន​ទៅ​ហើយ​ ​ក៏បាន​ពោល​នូវ​ព្រះ​គាថា​នេះ​ថា​
​តថាគត​ ​ឃើញ​ភ័យ​ក្នុង​ភព​ផង​ ​ឃើញ​នូវ​ពួក​សត្វ​ ​ដែល​កំពុង​ស្វែងរក​នូវ​ភព​ផង​ ​ហើយ​មិនបាន​ពោល​សរសើរ​ ​គឺ​មិន​ស្វែងរក​ភព​ណាមួយ​ ​ទាំង​មិន​ប្រកាន់​នូវ​សេចក្តី​ត្រេកអរ​ ​(​ក្នុង​ភព​)​ឡើយ​។​

 [​១៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រហ្ម​ ​និង​ព្រហ្ម​បរិស័ទ​ ​ព្រមទាំង​ព្រហ្ម​បារិ​សជ្ជា​ ​ក៏​កើត​សេចក្តី​អស្ចារ្យ​ ​ក្នុងចិត្ត​ថា​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636824964346873486
ទៅកាន់ទំព័រ៖