ព្រះត្រៃបិដក ភាគ ២២
ជាអ្នកចេះដឹងក្នុងលោក ពួកសមណព្រាហ្មណ៍ទាំងនោះ បានពន្យល់ពួកសាវ័ក និងពួកបព្វជិត បានសំដែងធម៌ ដល់ពួកសាវ័ក និងពួកបព្វជិត បានធ្វើសេចក្តីប្រាថ្នាក្នុងពួកសាវ័ក និងពួកបព្វជិត លុះពន្យល់ពួកសាវ័ក និងពួកបព្វជិត សំដែងធម៌ ដល់ពួកសាវ័ក និងពួកបព្វជិត មានចិត្តប្រាថ្នាក្នុងពួកសាវ័ក និងពួកបព្វជិតហើយ លុះទំលាយកាយ ផ្តាច់ជីវិតបាត់ទៅ កើតក្នុងពួកដ៏ថោកទាប (គឺអបាយភូមិទាំង៤)។ ម្នាលភិក្ខុ មួយទៀត ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មានពួកសមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹងក្នុងលោក ពួកសមណព្រាហ្មណ៍ទាំងនោះ មិនបានពន្យល់ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិនសំដែងធម៌ ដល់ពួកសាវ័ក មិនសំដែងធម៌ដល់ពួកបព្វជិត មិនធ្វើសេចក្តីប្រាថ្នាក្នុងពួកសាវ័ក មិនធ្វើសេចក្តីប្រាថ្នាក្នុងពួកបព្វជិត ពួកសមណព្រាហ្មណ៍ទាំងនោះ លុះមិនបានពន្យល់ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិនបានសំដែងធម៌ ដល់ពួកសាវ័ក មិនបានសំដែងធម៌ដល់ពួកបព្វជិត មិនមានចិត្តប្រាថ្នាក្នុងពួកសាវ័ក មិនមានចិត្តប្រាថ្នាក្នុងពួកបព្វជិតហើយ លុះទំលាយកាយ ផ្តាច់បង់ជីវិត ក៏បានមកកើតក្នុងទីដ៏ខ្ពង់ខ្ពស់ (ព្រហ្មលោក)។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកយ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំសូមរំលឹក កុំឲ្យលោកមានសេចក្តីខ្វល់ខ្វាយ
ID: 636824964955908556
ទៅកាន់ទំព័រ៖