ព្រះត្រៃបិដក ភាគ ២២
ឥតមានអ្នកណាស្គាល់អញ យ៉ាងនេះដូច្នេះ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប ឯអ្នកតែងមានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនស្គាល់អញ មិនឃើញអញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ សូម្បីគ្រូនៃសាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញបានដោយឆាប់រហ័ស ចំណង់បើសាវ័កនេះ នឹងស្គាល់អាត្មាអញដូចម្តេចបាន។ លំដាប់នោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះស្គាល់ ឃើញអាត្មាអញមែន បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័ករបស់ព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ។ គ្រានោះ មារមានចិត្តបាប ឡើងមកតាមមាត់ នៃព្រះមហាមោគ្គល្លានមានអាយុ មកឋិតនៅត្រង់សន្ទះទ្វារ។
ID: 636824966800611796
ទៅកាន់ទំព័រ៖