ព្រះត្រៃបិដក ភាគ ២២

ក្នុង​ការសំដែង​ធម៌​ឡើយ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ដោយហេតុនេះ​ ​វិ​ធុរៈ​មាន​អាយុ​ ​មានឈ្មោះ​ថា​ ​វិ​ធុរៈ​ ​វិ​ធុរៈ​ ​ដូច្នេះ​ ​កើត​ប្រាកដ​ឡើង​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ចំ​ណែ​ក​ខាង​សញ្ជី​វៈ​មាន​អាយុ​ ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែងតែ​ចូល​សញ្ញា​វេទយិត​និរោធ​ ​ដោយ​សេចក្តី​លំបាក​តិច​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​កាលពីដើម​មក​ ​សញ្ជី​វៈ​មាន​អាយុ​ ​អង្គុយ​ចូល​សញ្ញា​វេទយិត​និរោធ​ ​ក្រោមម្លប់​ឈើមួយដើម​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​អ្នករក្សា​គោ​ ​ពួក​អ្នករក្សា​ពពែ​ ​ពួក​អ្នក​ភ្ជួរ​រាស់​ ​និង​ពួក​អ្នកដំណើរ​ ​បាន​ឃើញ​សញ្ជី​វៈ​មាន​អាយុ​ ​កំពុង​អង្គុយ​ចូល​សញ្ញា​វេទយិត​និរោធ​ ​ក្រោមម្លប់​ឈើមួយដើម​ ​លុះ​ឃើញ​ហើយ​ ​ពួក​ជន​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អើ​ ​នេះ​អស្ចារ្យ​ណាស់​ហ្ន៎​ ​អើ​មិនដែល​មាន​ទេ​ហ្ន៎​ ​សមណៈ​នេះ​ ​អង្គុយ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​យើង​នឹង​នាំគ្នា​បូជាសព​លោក​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ពួក​អ្នករក្សា​គោ​ ​ពួក​អ្នករក្សា​ពពែ​ ​ពួក​អ្នក​ភ្ជួរ​រាស់​ ​និង​ពួក​អ្នកដំណើរ​នោះ​ ​ប្រមូល​នូវ​ស្មៅ​ ​ឧស​ ​និង​អាចម៍គោ​ ​មក​រុំ​កាយ​ព្រះ​សញ្ជី​វៈ​មាន​អាយុ​ហើយ​ ​ក៏​ឆួលភ្លើង​ ​ហើយ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636824967266438615
ទៅកាន់ទំព័រ៖