ព្រះត្រៃបិដក ភាគ ២២
ទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀនពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុដែលពួកអ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាសនោះ។ ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ បានចូលជ្រែកសរីរៈពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀនពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុ ដែលពួកអ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាសនោះ។ ម្នាលមារមានចិត្តបាប ពួកព្រាហ្មណ៍ និងគហបតីនោះ ដែលទូសីមារ ចូលជ្រែកសរីរៈហើយ ទើបនាំគ្នាជេរ គម្រាម ប្រទូស្ត បៀតបៀនពួកភិក្ខុ ដែលមានសីល មានធម៌ជាកុសលថា ពួកសមណៈ មានក្បាលរលីងទាំងនេះ ជាគហបតី ជាកណ្ហគោត្រ កើតអំពីបាទាព្រហ្ម មានកឱនចុះ មានមុខសំយុងចុះ មានអាការ
ID: 636824967754875473
ទៅកាន់ទំព័រ៖