ព្រះត្រៃបិដក ភាគ ២២

ចូរ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​ជា​រូបាវចរ​ ​និង​អ​រូបាវចរ​ ​មាន​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទី​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិស​ជុំវិញ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ហើយ​ ​ទើប​ពួក​ភិក្ខុ​ទាំងនោះ​ ​ទៅ​នៅក្នុង​ព្រៃ​ខ្លះ​ ​ទៅ​នៅ​ក្រោមម្លប់​ឈើ​ខ្លះ​ ​ទៅ​នៅក្នុង​សុញ្ញាគារ​ដ្ឋាន​ខ្លះ​ ​មានចិត្ត​ ​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​ជា​រូបាវចរ​ ​និង​អ​រូបាវចរ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទី​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិស​ជុំវិញ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​.​.​.​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 636824968743761210
ទៅកាន់ទំព័រ៖