ព្រះត្រៃបិដក ភាគ ២២

ហើយ​ ​ឬនៅ​ឡើយ១​ ​ស្គាល់ផ្លូវ១​ ​ឈ្លាស​ក្នុង​កន្លែង​ឃ្វាលគោ១​ ​រូត​ទឹកដោះ​ឲ្យ​នៅសល់១​ ​គោឧសភ​ទាំងឡាយ​ណា​ ​ជា​បិតា​របស់​គោ​ ​ជា​បរិនាយក​ ​របស់​គោ​ ​រមែង​បូជា​គោឧសភ​ទាំងនោះ​ ​ដោយ​គ្រឿងបូជា​ដ៏​ក្រៃលែង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ប្រកបដោយ​អង្គ​ទាំង១១នេះ​ ​ទើប​គួរ​ដើម្បី​រក្សា​នូវ​ហ្វូងគោ​ ​គួរ​ដើម្បី​ញុំាង​ហ្វូងគោ​ឲ្យ​ចំរើន​បាន​ ​(​យ៉ាងណាមិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកប​ព្រម​ ​ដោយ​អង្គ​ទាំង១១​ ​ទើប​គួរ​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ពេញ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​យ៉ាង​ដូច្នោះ​ដែរ​ ​អង្គ​ទាំង១១​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្គាល់​រូប១​ ​ឈ្លាស​ក្នុង​លក្ខណៈ១​ ​ឆ្កឹះ​នូវ​ពងរុយ១​ ​បិទ​នូវ​ដំបៅ១​ ​បំពក់​ភ្នក់១​ ​ស្គាល់​កំពង់ទឹក១​ ​ដឹង​ថា​ ​ខ្លួន​បាន​ផឹកទឹក​ហើយ​ ​ឬនៅ​ឡើយ១​ ​ស្គាល់ផ្លូវ១​ ​ឈ្លាស​ក្នុង​កន្លែង​គោចរ១​ ​រូត​យក​ទេយ្យវត្ថុ​ ​ឲ្យ​នៅសល់១​ ​បូជា​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​ ​ដឹង​នូវ​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​សង្ឃបរិនាយក​ ​ដោយ​ការ​បូជា​ ​ដ៏​ក្រៃលែង១​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636824791229497354
ទៅកាន់ទំព័រ៖