ព្រះត្រៃបិដក ភាគ ២២
[៣០] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា គង្វាលគោ នៅក្នុងដែនមគធៈ ជាមនុស្សមានប្រាជ្ញា បានពិចារណា នូវត្រើយខាងអាយ ទាំងពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែលជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ គង្វាលគោនោះ ចម្លងគោឧសភ ដែលជាបិតារបស់គោ ជាគោបរិនាយកទៅមុន គោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ បន្ទាប់ពីនោះ គង្វាលគោ ចម្លងពួកគោ ដែលមានកំឡាំង និងគោដែលគួរបង្ហាត់បានដទៃទៀត ឯគោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ តពីនោះ គង្វាលគោ ចម្លងគោឈ្មោលស្ទាវ និងគោញីជំទង់ដទៃទៀត ឯគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ លំដាប់ពីនោះ គង្វាលគោ ចម្លងកូនគោកំពុងបៅដោះ និងកូនគោស្គម មានកំឡាំងថយដទៃទៀត ឯកូនគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា កូនគោកំពុងបៅដោះ ជាកូនគោនៅខ្ចី ទើបកើតក្នុងថ្ងៃនោះឯង
ID: 636824794188842553
ទៅកាន់ទំព័រ៖