ព្រះត្រៃបិដក ភាគ ២២
[៣១] ម្នាលភិក្ខុទាំងឡាយ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាគោបរិនាយក គោឧសភទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួនហើយ មានសំយោជនៈក្នុងភព គឺតណ្ហាអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹងនូវធម៌ដោយប្រពៃ ភិក្ខុទាំងនោះ អាចកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយខាងនាយ គឺព្រះនិព្វាន ដោយស្រួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោទាំងឡាយណា ដែលជាគោមានកំឡាំង ជាគោដែលគួរបង្ហាត់បាន គោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈជាចំណែកខាងក្រោមទាំង៥អស់ហើយ ជាឱបបាតិកៈ
(១) បរិនិព្វាន ក្នុងលោកនោះ មានសភាពមិនបានត្រឡប់ចាកលោកនោះ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង
(១) សំដៅយក ព្រះអនាគាមិបុគ្គល
ID: 636824794882731772
ទៅកាន់ទំព័រ៖