ព្រះត្រៃបិដក ភាគ ២២
ដូចជាបុរសមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់កណ្តាប់មាត់ផ្កាប់ចុះ ផ្ងារឡើង បោកបោះ ដូច្នេះឯង ពុំនោះសោត ខ្ញុំនឹងលេងនូវព្រះសមណគោតម ឲ្យមានទំនងដូចជាគេលេងនូវល្បែងលាងសម្បកធ្មៃ ឲ្យដូចគ្នានឹងដំរីដែលមានអាយុ៦០ឆ្នាំ ចុះកាន់ស្រះបោក្ខរណីដ៏ជ្រៅ ហើយលេងនូវល្បែងលាងសម្បកធ្មៃ ដូច្នោះឯង សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹងមានការចរចា ជាមួយនឹងព្រះសមណគោតម ក្នុងថ្ងៃនេះ។ បណ្តាព្រះបាទលិច្ឆវីទាំងនោះ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា ព្រះសមណគោតម នឹងលើកឡើង នូវពាក្យសំដី របស់សច្ចកនិគន្ថបុត្រ ដូចម្តេចបាន មានតែសច្ចកនិគន្ថបុត្រទេ ទើបនឹងលើកឡើង នូវពាក្យសំដីរបស់ព្រះសមណគោតមវិញបាន។ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា
ID: 636824797428062244
ទៅកាន់ទំព័រ៖