ព្រះត្រៃបិដក ភាគ ២២
ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ឯព្រះបាទលិច្ឆវីទាំងនោះ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏សំដែងនាម និងគោត្រ (របស់ខ្លួន) ឲ្យឮច្បាស់ក្នុងសំណាក់ នៃព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់នៅស្ងៀម ក្នុងទីដ៏សមគួរ។
[៣៦] សច្ចកនិគន្ថបុត្រ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បើព្រះគោតមដ៏ចំរើន ធ្វើនូវឱភាស ដើម្បីដោះស្រាយ នូវបញ្ហារបស់ខ្ញុំបាន ខ្ញុំនឹងសួរនូវហេតុនីមួយ នឹងព្រះគោតមដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ បើអ្នកត្រូវការនឹងសួរ ចូរសួរមកចុះ។ ព្រះគោតមដ៏ចំរើន តែងទូន្មានពួកសាវ័កដូចម្តេចខ្លះ ពាក្យប្រៀនប្រដៅ របស់ព្រះគោតមដ៏ចំរើន តែងប្រព្រឹត្តទៅច្រើនក្នុងពួកសាវ័ក មានចំណែកដូចម្តេចខ្លះ។ ម្នាល
ID: 636824797989049230
ទៅកាន់ទំព័រ៖