ព្រះត្រៃបិដក ភាគ ២២

ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​តែង​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​ធម្មី​កថា​ ​ពេញ​មួយ​យប់​ ​រាល់ថ្ងៃ​ទី៥​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​យ៉ាងនេះ​។​
 [​៥​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ត្រូវ​ល្អ​ហើយ​ ​ចុះ​ផាសុវិហារ​ធម៌​ ​(​ធម៌​ជាទី​នៅ​សប្បាយ​)​ ​ដ៏​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​បាន​ ​ក្រៃលែង​ជាង​មនុស្សធម៌​ ​ដែល​លោក​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​បាន​ត្រាស់​ដឹង​យ៉ាងនេះ​ហើយ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផាសុវិហារ​ធម៌​នោះ​ ​ដែល​យើងខ្ញុំ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ហើយ​ ​ថ្វី​ក៏​មិន​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ក្នុង​ទីនេះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ជា​កំណត់​ ​ក៏បាន​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ ​ជា​ ​ផាសុវិហារ​ធម៌​ ​ជា​ធម៌​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​បាន​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ដែល​យើងខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​បាន​ត្រាស់​ដឹង​ហើយ​។​ ​ម្នាល​អនុ​រុទ្ធ
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636824778439968778
ទៅកាន់ទំព័រ៖