ព្រះត្រៃបិដក ភាគ ២២
ដើម្បីរឹបជាន់ នូវបុគ្គលដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេសបាន បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា សូម្បីក្សត្រិយ៍ទាំងអម្បាលនេះ ជាពួក ជាគណៈ ដូចពួកក្សត្រិយ៍ដែលនៅក្នុងដែនវជ្ជី និងពួកក្សត្រិយ៍ ដែលនៅក្នុងដែនមល្លៈ មានអំណាច ក្នុងដែនជារបស់ខ្លួន តែងប្រព្រឹត្ត ដើម្បីសម្លាប់នូវបុគ្គល ដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គល ដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេសបាន នឹងបាច់ពោលថ្វី ដល់ទៅអំណាចរបស់ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ បពិត្រព្រះគោតមដ៏ចំរើន អំណាច គប្បីប្រព្រឹត្តទៅ ទាំងគួរនឹងប្រព្រឹត្តទៅ។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច អ្នកពោលនូវរូបណាយ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះទៅ រូបរបស់អញ ចូរកុំមានយ៉ាងនេះឡើយ បានឬទេ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រ ជាគំរប់ពីរដងថា នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូបណា យ៉ាងនេះថា
ID: 636824799103203187
ទៅកាន់ទំព័រ៖