ព្រះត្រៃបិដក ភាគ ២២

ក៏​ធ្វើ​សេចក្តី​រីករាយ​ ​មួយអន្លើដោយ​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
 [​៤៦​]​ ​លុះ​សច្ច​ក​និ​គន្ថ​បុត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ខ្វល់ខ្វាយ​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​កាយ​ភាវនា​(​១​)​ ​(​វិបស្សនា​)​ ​មិនបាន​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ចិត្ត​ភាវនា​(​២​)​ ​(​សមថៈ​)​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​បាន​នូវ​ទុក្ខវេទនា​ ​ដែល​កើតឡើង​ក្នុង​សរីរៈ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​រឿងរ៉ាវ​ធ្លាប់​មាន​មក​ថា​ ​បុគ្គល​ដែល​មានទុក្ខ​វេទនា​ ​កើតឡើង​ក្នុង​សរីរៈ​ ​ពាល់ត្រូវ​ហើយ​ ​នឹង​ត្រឡប់ទៅ​ជា​មនុស្ស​រឹង​ភ្លៅ​ក៏​មាន​ ​បេះដូង​នឹង​បែកធ្លាយ​ក៏​មាន​ ​ឈាម​ក្តៅ​នឹង​ក្អួត​ចេញ​អំពី​មាត់​ក៏​មាន​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​នឹង​ដល់​នូវ​កិរិយា​ឆ្កួត​ ​រាយមាយ​ចិត្ត​ក៏​មាន​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចិត្ត​នុ៎ះ​ ​របស់​បុគ្គល​នោះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​តាម​កាយ​ ​តែង​ប្រព្រឹត្តទៅ​ដោយអំណាច​នៃ​កាយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​បុគ្គល​នោះ​ ​មិនបាន​អប់រំ​ចិត្ត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​បាន​ខ្វល់ខ្វាយ​ក្នុង​ការ​ប្រកប
​(​១​)​ ​ការអប់រំ​កាយ​។​ ​(​២​)​ ​ការអប់រំ​ចិត្ត​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636824804856045292
ទៅកាន់ទំព័រ៖