ព្រះត្រៃបិដក ភាគ ២២

ក៏​មិនព្រម​មក​ ​គេ​ឃាត់​ថា​ ​អ្នក​ដ៏​ចំរើន​ឈប់​សិន​ ​ក៏​មិនព្រម​ឈប់​ ​មិន​ត្រេកអរ​នឹង​ចង្ហាន់​ ​ដែលគេ​នាំមក​មុន​ ​មិន​ត្រេកអរ​នឹង​ចង្ហាន់​ដែលគេ​នាំមក​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​កិច្ច​និមន្ត​ ​អចេលក៍​ទាំង​នុ៎ះ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​នាំចេញ​អំពី​មាត់ឆ្នាំង​ហើយ​ឲ្យ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​នាំចេញ​អំពី​មាត់​កញ្ជើ​ហើយ​ឲ្យ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​ដើរកន្លង​ធរណី​ហើយ​នាំមក​ឲ្យ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​ដើរកន្លង​កំណាត់ឈើ​ ​ហើយ​នាំមក​ឲ្យ​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​ដើរកន្លង​អង្រែ​ ​ហើយ​នាំមក​ឲ្យ​ ​មិន​ទទួល​ចង្ហាន់​អំពី​ដៃ​មនុស្ស​ពីរ​នាក់​កំពុង​បរិភោគ​ ​មិន​ទទួល​ចង្ហាន់​អំពី​ដៃ​ស្រី​មានគភ៌​ ​មិន​ទទួល​ចង្ហាន់​អំពី​ដៃ​ស្រី​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ចង្ហាន់​អំពី​ដៃ​ស្រី​ ​ដែល​កំពុង​កាន់​បុរស​ដទៃ​ ​មិន​ទទួល​ចង្ហាន់​ ​ក្នុង​កន្លែង​ដែល​រៃ​វត្ថុ​បាន​មក​(​១​)​ ​មិន​ទទួល​ចង្ហាន់​ ​ក្នុង​កន្លែង​ដែល​មាន​ឆ្កែ​នៅចាំ​ ​មិន​ទទួល​ចង្ហាន់​ ​ត្រង់កន្លែង​ដែល​មាន​រុយរោម​ទាំងហ្វូង​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ថ្នាំ​ត្រាំ​ ​មួយទៀត​ ​អចេលក៍​ទាំងនោះ​ ​ទទួល​ចង្ហាន់​ ​ចំពោះតែ​ក្នុង​ផ្ទះ​មួយ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​បាយ​តែមួយ​ដុំ​ខ្លះ​ ​ទទួល​ចង្ហាន់​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​បាយ​តែ​ពីរ​ដុំ​ខ្លះ​។​បេ​។​ ​ទទួល​ចង្ហាន់​ចំពោះតែ​ក្នុង​ផ្ទះ៧​ ​
​(​១​)​ ​ពួក​សាវ័ក​ ​របស់​អចេលក៍​ ​តែង​នាំគ្នា​រៃ​យក​វត្ថុ​ ​មាន​អង្ករ​ជាដើម​ ​អំពី​ទី​នោះ​ៗ​ ​មក​ចំអិន​បាយ​ ​ដើម្បី​ប្រគេន​ដល់​ពួក​អចេលក៍​ ​ក្នុង​សម័យ​មាន​បាយ​ក្រ​ ​អចេលក៍​ ​ដែល​ប្រព្រឹត្ត​វត្ត​ឧក្រិដ្ឋ​ ​មិន​ទទួលយក​ចង្ហាន់​នោះ​ឡើយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636824841448885591
ទៅកាន់ទំព័រ៖