ព្រះត្រៃបិដក ភាគ ២២

 [​៤៨​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ចុះ​ចំណែកខាង​ចិត្ត​ភាវនា​ ​អ្នក​បានឮ​មក​ដូចម្តេច​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​ហើយ​ក្នុងចិត្ត​ភាវនា​ ​ក៏​មិន​អាច​នឹង​ដោះស្រាយ​បាន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ ​នឹង​សច្ច​ក​និ​គន្ថ​បុត្រ​ថា​ ​នែ​អគ្គិ​វេស្ស​នៈ​ ​កាយ​ភាវនា​ណា​ ​ដែល​អ្នក​បាន​អប់រំ​ហើយ​ ​ក្នុង​កាលមុន​ ​កាយ​ភាវនា​នោះ​ ​មិន​ប្រកបដោយ​ធម៌​ ​ក្នុង​អរិយវិន័យ​ទេ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អ្នក​មិន​អាច​ដឹង​សូម្បី​នូវ​កាយ​ភាវនា​ ​តើ​នឹងអាច​ដឹង​នូវ​ចិត្ត​ភាវនា​ ​ដូចម្តេច​បាន​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក៏​ឯ​បុគ្គល​មិនបាន​អប់រំកាយ​ផង​ ​មិនបាន​អប់រំ​ចិត្ត​ផង​ ​បុគ្គល​បាន​អប់រំកាយ​ផង​ ​បាន​អប់រំ​ចិត្ត​ផង​ ​ដោយ​ប្រការ​ណា​ ​អ្នក​ចូរ​ស្តាប់​នូវ​ប្រការ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ឥឡូវនេះ​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636824842015644587
ទៅកាន់ទំព័រ៖