ព្រះត្រៃបិដក ភាគ ២២

តែង​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​មិនបាន​អប់រំ​ចិត្ត​ផង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​បុគ្គល​មិនបាន​អប់រំកាយ​ផង​ ​មិនបាន​អប់រំ​ចិត្ត​ផង​ ​យ៉ាងនេះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​បុគ្គល​ដែល​បាន​អប់រំកាយ​ផង​ ​បាន​អប់រំ​ចិត្ត​ផង​ ​តើ​ដូចម្តេច​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​ ​តែង​កើតឡើង​ ​ដល់​បុគ្គល​ជា​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ក្នុង​លោក​នេះ​ ​បុគ្គល​ជា​អរិយសាវ័ក​នោះ​ ​លុះ​សុខវេទនា​ពាល់ត្រូវ​ហើយ​ ​ក៏​មិន​មានតម្រេក​ខ្លាំង​ ​ក្នុង​សេចក្តី​សុខ​ ​មិនដល់​នូវ​តម្រេក​ខ្លាំង​ ​ដោយ​សេចក្តី​សុខ​ឡើយ​ ​សុខវេទនា​នោះ​ ​របស់​អរិយសាវ័ក​នោះ​ ​រលត់​ទៅ​ ​ទុក្ខវេទនា​ក៏​កើតឡើង​ ​ព្រោះ​រលត់​ទៅ​ ​នៃ​សុខវេទនា​ ​អរិយសាវ័ក​នោះ​ ​លុះ​ទុក្ខវេទនា​ពាល់ត្រូវ​ហើយ​ ​ក៏​មិន​សោកសៅ​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ឡើយ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​នេះ​ ​របស់​អរិយសាវ័ក​នោះ​ ​ដែល​កើតឡើង​ហើយ​ ​មិន​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​បាន​អប់រំកាយ​ផង​ ​ទុក្ខវេទនា​ ​ដែល​កើតឡើង​ហើយ​ ​មិន​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​បាន​អប់រំ​ចិត្ត​ផង​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636824842536685502
ទៅកាន់ទំព័រ៖