ព្រះត្រៃបិដក ភាគ ២២

នឹង​គ្រប​សង្កត់ចិត្ត​របស់​តថាគត​នោះ​ក្តី​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ទូល​សួរ​ដូច្នេះ​ថា​ ​សុខវេទនា​ ​មាន​សភាព​យ៉ាងណា​ ​ដែល​កើតឡើង​ហើយ​ ​គប្បី​គ្រប​សង្កត់ចិត្ត​ ​ក្រែង​សុខវេទនា​មាន​សភាព​ដូច្នោះ​ ​មិនធ្លាប់​កើតឡើង​ ​ដល់​ព្រះ​គោតម​ដ៏​ចំរើន​ទេ​ដឹង​ ​ទុក្ខវេទនា​ ​មាន​សភាព​យ៉ាងណា​ ​ដែល​កើតឡើង​ហើយ​ ​គប្បី​គ្រប​សង្កត់ចិត្ត​ ​ក្រែង​ទុក្ខវេទនា​ ​មាន​សភាព​ដូច្នោះ​ ​មិនធ្លាប់​កើតឡើង​ ​ដល់​ព្រះ​គោតម​ដ៏​ចំរើន​ទេ​ដឹង​។​
 [​៥១​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ហេតុ​នោះ​ថ្វី​ក៏​មិន​មាន​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ក្នុង​កាលមុន​ ​អំពី​ការ​ត្រាស់​ដឹង​ ​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ​ ​នៅក្នុង​ទីឯណោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ការ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ជា​ផ្លូវ​ប្រកបដោយ​ធូលី​ ​ឯ​បព្វជ្ជា​ ​ជាទី​ឱកាស​ទំនេរ​ ​បុគ្គល​អ្នក​នៅ​គ្របគ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ ​បរិសុទ្ធ​ដោយ​ចំណែក​មួយ​ ​ដូច​ស័ង្ខ​ ​ដែល​បុគ្គល​ខាត់​ហើយ​ទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សម័យ​ជា​ខាងក្រោយ​ ​កាលដែល​តថាគត​នៅជា​កំឡោះ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636824843159282595
ទៅកាន់ទំព័រ៖