ព្រះត្រៃបិដក ភាគ ២២

មួយទៀត​ ​តថាគត​ ​ប្តេជ្ញា​ថា​ឃើញ​ ​មិនមែន​តែ​តថាគត​ប៉ុណ្ណោះ​ឡើយ​ ​សូម្បី​ពួក​ជន​ដទៃ​ ​គង់​និយាយ​យ៉ាងនេះ​ដែរ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​គិត​ដូច្នេះ​ថា​ ​អាឡារ​កាលាម​តាបស​ ​មិនបាន​ប្រកាស​ថា​ ​អាត្មាអញ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដូច្នេះ​ឡើយ​ ​តាមពិត​ ​អាឡារ​កាលាម​តាបស​ ​គ្រាន់តែ​ជា​អ្នក​យល់ឃើញ​ ​នូវ​ធម៌​នេះ​ប៉ុណ្ណោះទេ​ឬ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​លំដាប់នោះ​ឯង​ ​តថាគត​ ​បាន​ចូល​ទៅ​រក​អាឡារ​កាលាម​តាបស​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​អាឡារ​កាលាម​តាបស​ថា​ ​អាវុសោ​កា​លា​មៈ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ចំពោះ​ធម៌​នេះ​ ​ហើយ​អាច​សំដែង​ ​ដល់​ត្រឹមណា​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លុះ​តថាគត​បាន​ពោល​យ៉ាងនេះ​ហើយ​ ​អាឡារ​កាលាម​តាបស​ ​ក៏​សំដែង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​គិត​ដូច្នេះ​ថា​ ​អាឡារ​កាលាម​តាបស​ ​មិន​មាន​សទ្ធា​ទេ​ ​អាត្មាអញ​ ​ទើប​មាន​សទ្ធា​ ​អាឡារ​កាលាម​តាបស​ ​មិន​មាន​វីរិយៈ​ទេ​ ​អាត្មាអញ​ ​ទើប​មាន​វីរិយៈ​ ​អាឡារ​កាលាម​តាបស​ ​មិន​មានសតិ​ទេ​ ​អាត្មាអញ​ ​ទើប​មានសតិ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636824843990608055
ទៅកាន់ទំព័រ៖