ព្រះត្រៃបិដក ភាគ ២៣
សុត្តន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ចតុត្ថភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
គហបតិវគ្គ
កន្ទរកសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរស្រះគគ្គរា ក្បែរក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង បេស្សហត្ថារោហបុត្រ
(១) និងកន្ទរកបរិព្វាជក នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបេស្សហត្ថារោហបុត្រ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯកន្ទរកបរិព្វាជក និយាយរាក់ទាក់ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ឋិតនៅក្នុងទីដ៏សមគួរ។ លុះកន្ទរកបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ
(១) ឈ្មោះបេស្សៈ ជាកូនទ្រម័កដំរី។ អដ្ឋកថា។
ID: 636826008912360416
ទៅកាន់ទំព័រ៖