ព្រះត្រៃបិដក ភាគ ២៣
បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ និគន្ថនាដបុត្ត និយាយថា ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនោះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯងក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់ពីរដងទៀតថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនោះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល តែងដឹងនូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់សមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង
ID: 636826414811036492
ទៅកាន់ទំព័រ៖