ព្រះត្រៃបិដក ភាគ ២៣

ចុះ​ព្រះអង្គ​មានក​ថា​សល្លាបៈ​បន្តិចបន្តួច​ ​ជាមួយនឹង​ទីឃ​តបស្សី​និគ្រន្ថ​ ​ដូចម្តេច​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​រៀបរាប់​ក​ថា​សល្លាបៈ​ ​ជាមួយនឹង​ទីឃ​តបស្សី​និគ្រន្ថ​ទាំងអស់​នោះ​ ​ប្រាប់​ដល់​ឧបាលិ​គហបតី​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទើប​ឧបាលិ​គហបតី​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​និយាយ​ពាក្យ​នេះ​ពី​រោះ​ណាស់​ៗ​ ​សាវ័ក​ដែល​ជា​អ្នកចេះដឹង​ ​អាច​ដឹង​ច្បាស់​នូវ​សាសនា​ ​របស់​គ្រូ​ដោយ​ប្រពៃ​ ​ហើយ​ព្យាករ​ពាក្យ​នោះ​ ​យ៉ាងណា​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ព្យាករ​ ​ចំពោះ​ព្រះមានព្រះភាគ​យ៉ាងនោះ​ដែរ​ ​មនោ​ទណ្ឌៈ​ ​ជាស​ភាវៈ​ថោកថយ​ ​យក​មក​ប្រៀបធៀប​នឹង​កាយ​ទណ្ឌៈ​ ​ដ៏​ថ្លៃថ្លា​នេះ​ ​ឲ្យ​វិសេសវិសាល​ជាង​យ៉ាងនេះ​ ​ដូចម្តេច​បាន​ ​គឺ​កាយ​ទណ្ឌៈ​ ​ហ្នឹងឯង​ ​ជាស​ភាវៈ​មានទោស​ធំជាង​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ​នៃ​បាបកម្ម​ ​ឯ​វចី​ទណ្ឌៈ​ ​និង​មនោ​ទណ្ឌៈ​ ​នឹង​មានទោស​ធំ​ដូច្នោះ​ក៏ទេ​។​ ​ម្នាល​គហបតី​ ​បើ​អ្នកឯង​គប្បី​ឋិតនៅ​ក្នុង​ពាក្យសច្ចៈ​ហើយ​ប្រឹក្សា​គ្នា​ ​ក​ថា​សល្លាបៈ​របស់​យើង​ ​គប្បី​មាន​ក្នុង​ហេតុនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ឋិតនៅ​ក្នុង​ពាក្យសច្ចៈ​ ​ប្រឹក្សា​គ្នា​ ​ក​ថា​សល្លាបៈ​របស់​យើង​ ​ចូរ​មាន​ក្នុង​ដំណើរ​នេះ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636826415647914359
ទៅកាន់ទំព័រ៖