ព្រះត្រៃបិដក ភាគ ២៣
[៦៩] ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ មានអាពាធ មានទុក្ខ មានជម្ងឺធ្ងន់ ហាមបង់ទឹកត្រជាក់
(១) ប្រើប្រាស់តែទឹកក្តៅ កាលបើនិគ្រន្ថនោះ មិនបានទឹកត្រជាក់ ក៏ធ្វើមរណកាលទៅ ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវកំណើតរបស់និគ្រន្ថនេះ ក្នុងភពណា។ បពិត្រព្រះអង្គដ៏ចំរើន មានពួកទេវតាឈ្មោះ មនោសត្ត
(២) ឯនិគ្រន្ថនោះ ក៏ទៅកើតក្នុងពួកទេវតានោះ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា និគ្រន្ថនោះ ជាអ្នកជាប់ចំពាក់ក្នុងចិត្ត ធ្វើមរណកាលទៅ។ ម្នាលគហបតី គហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្ត ព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែលអ្នកនិយាយហើយ ជាពិតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈហើយ ប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះក៏ពិតមែន
(១) និគ្រន្ថឃាត់បង់ទឹកត្រជាក់ ព្រោះសំគាល់ថាជាសត្វ អដ្ឋកថា។ (២) ទេវតាជាប់នៅក្នុងចិត្ត។
ID: 636826416196435732
ទៅកាន់ទំព័រ៖