ព្រះត្រៃបិដក ភាគ ២៣
តែថា កាយទណ្ឌៈហ្នឹងឯង មានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។
[៧០] ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ សង្រួម ដោយការសង្រួម៤ចំណែក
(១) ហាមឃាត់ ដោយការហាមឃាត់បាបទាំងអស់ ប្រកបដោយការហាមឃាត់បាបទាំងអស់ ជាអ្នកកំចាត់បាប ដោយការហាមឃាត់បាបទាំងអស់ ជាអ្នកប៉ះពាល់ ដោយការហាមឃាត់បាបទាំងអស់ និគ្រន្ថនោះ កាលដែលដើរ ឈានទៅមុខ ឈានថយ ក៏ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវវិបាក នៃកម្មនេះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និគន្ថនាដបុត្ត មិនបញ្ញត្តនូវកម្ម ដែលមិនមានចេតនា ថាមានទោសធំទេ។ ម្នាលគហបតី ចុះបើបុគ្គលមានចេតនាវិញ។
(១) គឺមិនសម្លាប់ដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនត្រេកអរនឹងអ្នកសម្លាប់១ មិនលួចដោយខ្លួនឯង មិនប្រើគេឲ្យលួច មិនត្រេកអរនឹងអ្នកលួច១ មិននិយាយកុហកដោយខ្លួនឯង មិនប្រើគេឲ្យនិយាយកុហក មិនត្រេកអរនឹងអ្នកនិយាយកុហក១ មិនប្រាថ្នាបញ្ចកាមគុណដោយខ្លួនឯង មិនប្រើគេឲ្យប្រាថ្នាបញ្ចកាមគុណ មិនត្រេកអរនឹងអ្នកប្រាថ្នាបញ្ចកាមគុណ១។ រួមជាចំណែក៤។ អដ្ឋកថា។
ID: 636826416659912242
ទៅកាន់ទំព័រ៖