ព្រះត្រៃបិដក ភាគ ២៣
បពិត្រព្រះអង្គដ៏ចំរើន កម្មនោះមានទោសធំ។ ម្នាលគហបតី ចុះនិគន្ថនាដបុត្ត បញ្ញត្តនូវចេតនាក្នុងចំណែកណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមនោទណ្ឌៈ។ ម្នាលគហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែលអ្នកនិយាយជាពិតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះក៏ពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង នៅតែមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួនផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផង មែនឬទេ។ ព្រះករុណាព្រះអង្គ ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួនផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផងមែន។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះថាដូចម្តេច មានបុរសម្នាក់ ងាដាវ ដើរមកក្នុងស្រុកនាលន្ទានេះ បុរសនោះ
ID: 636826416972280108
ទៅកាន់ទំព័រ៖