ព្រះត្រៃបិដក ភាគ ២៣
និយាយយ៉ាងនេះថា សត្វទាំងឡាយ ក្នុងស្រុកនាលន្ទានេះ មានចំនួនប៉ុន្មាន អាត្មាអញ នឹងធ្វើសត្វទាំងនោះ ឲ្យជាលាននៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើសត្វទាំងឡាយ ក្នុងក្រុងនាលន្ទានេះ មានចំនួនប៉ុន្មាននេះ ឲ្យជាលាននៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី បុរស៥០នាក់ក្តី ក៏មិនអាចនឹងធ្វើសត្វ ក្នុងស្រុកនាលន្ទានេះ ទាំងអម្បាលម៉ាននោះ ឲ្យជាលាននៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់បានឡើយ ចំណង់បើបុរសកំសោយតែម្នាក់ នឹងអាចធ្វើឲ្យវេសេសវិសាល ដូចម្តេចបាន។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញ ក្នុងចិត្ត ដើរមកក្នុងស្រុកនាលន្ទានេះ បុគ្គលនោះ និយាយយ៉ាងនេះថា អញនឹងធ្វើស្រុកនាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង។
ID: 636826417226574653
ទៅកាន់ទំព័រ៖