ព្រះត្រៃបិដក ភាគ ២៣

ម្នាល​គហបតី​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​បុគ្គល​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ជា​អ្នកមាន​ឫទ្ធិ​ ​ដល់​នូវ​ការ​ស្ទាត់ជំនាញ​ ​ក្នុងចិត្ត​នោះ​ ​អាច​នឹង​ធ្វើ​ស្រុក​នា​លន្ទា​នេះ​ ​ឲ្យ​ទៅជា​ផេះ​ ​ដោយចិត្ត​ប្រទូស្ត​តែម្តង​ ​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រុក​នា​លន្ទា១០ក្តី​ ​ស្រុក​នា​លន្ទា២០ក្តី​ ​ស្រុក​នា​លន្ទា៣០ក្តី​ ​ស្រុក​នា​លន្ទា៤០ក្តី​ ​ស្រុក​នា​លន្ទា៥០ក្តី​ ​ក៏​បុគ្គល​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ជា​អ្នកមាន​ឫទ្ធិ​ ​ដល់​នូវ​សេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត​នោះ​ ​អាច​ដើម្បី​ធ្វើ​ស្រុក​នា​លន្ទា​នេះ​ ​ឲ្យ​ទៅជា​ផេះ​ ​ដោយចិត្ត​ប្រទូស្ត​តែម្តង​បាន​ ​ដ្បិត​ស្រុក​នា​លន្ទា​តូច​មួយ​ ​នឹងអាច​ទប់ទល់​ដូចម្តេច​បាន​។​ ​ម្នាល​គហបតី​ ​អ្នក​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ចុះ​ ​ម្នាល​គហបតី​ ​លុះ​អ្នកធ្វើ​ទុក​ក្នុងចិត្ត​រួចហើយ​ ​ចូរ​ព្យាករ​ចុះ​ ​ពាក្យ​ចុង​របស់​អ្នក​ ​មិន​តគ្នា​នឹង​ពាក្យ​ដើម​ ​ឬពាក្យ​ដើម​ ​មិន​តគ្នា​នឹង​ពាក្យ​ចុង​សោះ​ឡើយ​ ​ម្នាល​គហបតី​ ​វាចា​នេះ​ ​អ្នក​បាន​និយាយ​រួចហើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​តាំងនៅ​ក្នុង​ពាក្យសច្ចៈ​ ​ហើយ​ប្រឹក្សា​គ្នា​ ​ក​ថា​សល្លាបៈ​របស់​យើង​ ​សូម​មាន​ក្នុង​ដំណើរ​នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ពិតមែនហើយ​ ​តែថា​ ​កាយ​ទណ្ឌៈ​ហ្នឹងឯង​ ​ក៏​នៅតែ​មានទោស​ធំជាង​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ​នៃ​បាបកម្ម​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636826417488219618
ទៅកាន់ទំព័រ៖