ព្រះត្រៃបិដក ភាគ ២៣
ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច អ្នកបានឮថា ព្រៃទណ្ឌកី
(១) ព្រៃកាលិង្គៈ
(២) ព្រៃមេជ្ឈា
(៣) និងព្រៃមាតង្គៈ
(៤) ជាព្រៃទទេ ជាព្រៃសុទ្ធឬទេ។ ព្រះករុណាព្រះអង្គ ខ្ញុំព្រះអង្គ បានឮថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈ ជាព្រៃទទេ ជាព្រៃសុទ្ធ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច អ្នកបានឮដូចម្តេច ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ដោយហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ ឮមកថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ព្រោះចិត្តប្រទូស្តនឹងឥសី។ ម្នាលគហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ អ្នកបាននិយាយរួចហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។
(១)-(២)-(៣)-(៤) អំពីដើម ថាឈ្មោះដែន ទណ្ឌកី កាលិង្គៈ មេជ្ឈៈ និងមាតង្គៈ តែមនុស្សក្នុងដែនទាំងនោះ ស្លាប់វិនាសអស់ទៅ ព្រោះធ្វើចិត្តប្រទូស្តនឹងពួកឥសី ដែនទាំងនោះ ក៏ក្លាយទៅជាព្រៃ គេហៅថា ព្រៃទណ្ឌកី កាលិង្គៈ មេជ្ឈៈ និងមាតង្គៈ ដូច្នេះវិញ។ អដ្ឋកថា។
ID: 636826418068212792
ទៅកាន់ទំព័រ៖